Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រឡាំងកាស

Chuon Nath's Khmer-Khmer Dictionary
  1. ប្រឡាំងកាស ( ន.នាមសព្ទ )
    ឈ្មោះ​មច្ឆជាតិ​មួយ​ប្រភេទ មាន​ស្នូក​ដូច​អណ្ដើក តែ​ស្នូក​ស្ដើង​ស្រួយ មាន​ពង​ដូច​ក្ដាម តែ​ធំ​ៗ​ជាង​ពង​ក្ដាម, កើត​នៅ​ក្នុង​សមុទ្រ; ឈ្មោល​តោង​ជាប់​ជានិច្ច​អាស្រ័យ​តែ​នឹង​ញី ។ ព. ទ. បុ. ដូច​សត្វ​ប្រឡាំងកាស និយាយ​អំពី​មនុស្ស​ប្រុស​ដែល​ប្រចណ្ឌ​ប្រពន្ធ​ហួស​ពេក ប្រពន្ធ​ទៅ​ណា​ក៏​ទៅ​ជាមួយ មិន​ដែល​ឲ្យ​ដាច់​ឃ្លាត​ពី​មុខ ប្រហែល​ដូច​ជា​សត្វ​ប្រឡាំងកាស​ឈ្មោល ដែល​ជាប់​អាស្រ័យ​ជាមួយ​តែ​នឹង​ញី​មិន​ដែល​ដាច់ ។
  2. ប្រឡាំងកាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ខុស​បែប​ខុស​របៀប; ចាប់​ចុង​ព្រយុង​ដើម :
    - សម្ល​ប្រឡាំង​កាស គឺ​សម្ល​ដែល​ស្ល​បង់​គ្រឿង​ខុស​បែប (មិន​ឆ្ងាញ់​ពីសា);
    - ធ្វើ​ការ​ប្រឡាំងកាស គឺ​ធ្វើ​ការ​អ្វី​មួយ​ចាប់​ចុង​ព្រយុង​ដើម ខុស​បែប​ខុស​របៀប ។
Headley's Khmer-English Dictionary
  1. ប្រឡាំងកាស ( n ) [prɑlaŋ kah]
    Southeast Asian horseshoe crab
  2. ប្រឡាំងកាស ( adj ) [prɑlaŋ kah]
    to be erroneous, mistaken, incorrect, wrong, not done according to the rules.
  3. ប្រឡាំងកាស ( adv ) [prɑlaŋ kah]
    incorrectly; out of sequence; in a disorganized manner


Prohok Solutions @2017 : Learn Khmer | Khmer Calendar